សម្រាប់ Window
- ចូលទៅកាន់កម្មវិធីរុករក Tor ទាញយកតាមរយៈទំព័រ។
2. ទាញយកឯកសារ .exe
សម្រាប់ប្រព័ន្ធ Windows
(បានណែនាំ) ការផ្ទៀងផ្ទាត់ សញ្ញានៃឯកសារ។
នៅពេលដែលដំណើរការទាញយកត្រូវបានបញ្ចប់ សូមចុចពីរដង ទៅលើឯកសារ .exe
ហើយធ្វើតាមសេចក្តីណែនាំដើម្បីបញ្ចប់ដំណើរការដំឡើង។
សម្រាប់ macOS
ចូលទៅកាន់កម្មវិធីរុករក Tor ទាញយកតាមរយៈទំព័រ។
ទាញយកឯកសារ .dmg
សម្រាប់ macOS ។
(បានណែនាំ) ការផ្ទៀងផ្ទាត់ សញ្ញានៃឯកសារ។
នៅពេលដែលដំណើរការទាញយកត្រូវបានបញ្ចប់ ចុចពីរដងលើ .dmg
ហើយធ្វើតាមសេចក្តីណែនាំដើម្បីបញ្ចប់ដំណើរការដំឡើង។
សម្រាប់ GNU/Linux
ចូលទៅកាន់កម្មវិធីរុករក Tor ទាញយកតាមរយៈទំព័រ។
ទាញយកឯកសារប្រភេទ GNU/Linux .tar.xz
(បានណែនាំ) ការផ្ទៀងផ្ទាត់ សញ្ញានៃឯកសារ។
ធ្វើតាមការណែនាំនៅលើ Graphic ឬ Command-Line៖
កាតដំឡើងតាម Graphic
នៅពេលដែលដំណើរការទាញយកត្រូវបានបញ្ចប់ សូមពន្លាឯកសារកម្មវិធីដោយប្រើប្រាស់កម្មវិធីគ្រប់គ្រងការពន្លាឯសារកម្មវិធី។
អ្នកត្រូវតែប្រាប់ប្រព័ន្ធ GNU/Linux របស់អ្នកថា អ្នកចង់ដំណើរការឯកសារកម្មវិធី។
ចូលទៅកាន់ទីតាំងឯកសាររបស់កម្មវិធីរុករក Tor ដែលអ្នកបានពន្លាថ្មីៗ។
ចុច Mouse ខាងស្តាំ នៅលើ start-tor-browser.desktop
រួចបើក Properties ឬ Preferences បន្ទាប់មកកំណត់សិទ្ធិដំណើរការឯកសារដូចកម្មវិធី។
ចុចពីរដងលើកម្មវិធីលើនិមិត្តសញ្ញាកម្មវីធីរុករក Tor ដើម្បីចាប់ផ្តើមដំណើរការជាលើដំបូង។

សម្គាល់៖ លើប្រព័ន្ធប្រតិបត្តការ Ubuntu និងប្រព័ន្ធផ្សេងៗទៀត ប្រសិនបើអ្នកព្យាយាមដំណើរការ start-tor-browser.desktop
អ្នកអាចនឹងឃើញជំនួសមកវិញដោយឯកសារអត្ថបទ។
ដើម្បីកែប្រែចំនុចនេះហើយអាចដំណើរការកម្មវិធីរុករក Tor សូមធ្វើតាមរបៀបដូចខាងក្រោម៖
- បើក «ឯកសារ» (ឯកសារ GNOME/Nautilus)
- ចុចយក Preferences
- ចូលទៅកាន់ទំព័រ 'Behavior'
- ជ្រើសយក "ដំណើរការកម្មវិធី" ឬ "អំពីអ្វីដែលត្រូវធ្វើ" នៅខាងក្រោម "ឯកសារអត្ថបទដែលអាចប្រតិបត្តិបាន"
- ប្រសិនបើអ្នកជ្រើសយក "Run" បន្ទាប់ពីដំណើការកម្មវិធី
start-tor-browser.desktop
។

ការដំឡើងដោយប្រើ Command-line
នៅពេលដែលដំណើរការទាញយកត្រូវបានបញ្ចប់ សូមពន្លាឯកសារជាមួយនឹង command tar-xf [TB archive]
។
ពីក្នុងទីតាំងផ្ទុកឯកសាររបស់កម្មវិធីរុករក Tor អ្នកអាចប្រើប្រាស់កម្មវិធីរុករក Tor បានតាមរយៈការដំណើរការ៖
./start-tor-browser.desktop
សម្គាល់៖ ប្រសិនបើមិនអាចដំណើការ Command បាននោះទេ អ្នកប្រហែលជាត្រូវកំណត់សិទ្ធិអនុញ្ញាតអោយឯកសារដំណើរបានជាមុនសិន។ នៅក្នុងទីតាំងជាមួយគ្នានោះ សូមដំណើរការ៖ chmod +x start-tor-browser.desktop
មានកំណត់សម្គាល់ផ្សេងបន្ថែមទៀតដែលអាចប្រើបានជាមួយ start-tor-browser.desktop
នៅលើ command-line៖
Flag |
បរិយា |
--register-app |
សម្រាប់បញ្ចូលកម្មវិធីរុករក Tor នៅក្នុងកម្មវិធី Desktop របស់អ្នក |
--verbose |
សម្រាប់បង្ហាញលទ្ធផលរបស់កម្មវិធី Tor និង Firefox នៅក្នុង Terminal។ |
--log [file] |
សម្រាប់រក្សាទុកលទ្ធផលកម្មវិធី Tor និង Firefox នៅក្នុង (default: tor-browser.log) |
--detach |
សម្រាប់ផ្តាច់កម្មវិធី Terminal ចេញពី Tor ហើយដាក់ដំណើរនៅផ្ទាំងខាងក្រោយ។ |
--unregister-app |
សម្រាប់លុបកម្មវិធី Tor ចេញពីកម្មវិធី Desktop។ |
សូមពិនិត្យមើលពីរបៀបធ្វើ បច្ចុប្បន្នភាពកម្មវិធីរុករក Tor។