• Tor ត្រូវការ​ម៉ោង​ពី​ប្រព័ន្ធ​របស់​អ្នក (និង​ម៉ោង​តំបន់​របស់​អ្នក) ដើម្បី​កំណត់​ម៉ោង​ឱ្យបាន​ត្រឹមត្រូវ។

  • ការការពារ​របស់​កម្មវិធី​កម្ចាត់​មេរោគ រាំងខ្ទប់​អ្នក​ប្រើប្រាស់​មិនឱ្យ​ចូលប្រើ​កម្មវិធី​រុករក Tor។ នៅពេលខ្លះ វា​នឹង​លេចឡើង​ជាមួយ​នឹង ភាព​វិជ្ជមាន​មិនពិត​ទាក់ទង​នឹង​មេរោគ និង/ឬ​ភាព​ងាយរងគ្រោះ។ អ្នក​អាច​អាន​បន្ថែមទៀត​អំពី​វា​នៅលើ វេទិកា​គាំទ្រ។ កម្មវិធី​កម្ចាត់​មេរោគ និង​ជញ្ជាំងភ្លើង​ខាងក្រោម ត្រូវបាន​គេ​ស្គាល់​ថា​រំខាន​ដល់ Tor ហើយ​ប្រហែលជា​ត្រូវ​បិទ​វា​បណ្ដោះអាសន្ន៖

    • Webroot SecureAnywhere
    • Kaspersky Internet Security 2012
    • កម្មវិធី​កម្ចាត់​មេរោគ Sophos សម្រាប់ Mac
    • Microsoft Security Essentials
    • កម្មវិធី​កម្ចាត់​​មេរោគ Avast
  • VPN ក៏​មាន​ទំនោរ​រំខាន Tor និង​ចាំបាច់​ត្រូវ​បិទ​វា។ យើង​មិន​ណែនាំ​ឱ្យ​ប្រើប្រាស់ VPN និង Tor ជាមួយគ្នា​នោះ​ទេ លុះត្រតែ​អ្នក​ជា​អ្នកប្រើប្រាស់​កម្រិតខ្ពស់​ដែល​ដឹង​ពី​របៀប​កំណត់​កម្មវិធី​ទាំងពីរ​នេះ​មិនឱ្យ​បង្ក​គ្រោះថ្នាក់​ដល់​ឯកជនភាព​របស់​អ្នក។ អ្នក​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី Tor + VPN នៅលើ wiki

  • វីដេអូ​ដែល​ត្រូវការ Adobe Flash មិនមាន​ទេ។ Flash ត្រូវបាន​បិទដោយហេតុបញ្ហា​សន្តិសុខ។

  • Tor មិនអាច​ប្រើ bridge ប្រសិនបើ​ប្រុកស៊ី​ត្រូវបាន​កំណត់។

  • កញ្ចប់​កម្មវិធីរុករក Tor ត្រូវបាន​ចុះ​កាលបរិច្ឆេទ​នៅ មករា 1, 2000 00:00:00 UTC. នេះ​ដើម្បី​បញ្ជាក់​ថា​សុសវែរ​នីមួយៗ​គឺ​ពិតជា​អាច​ផលិត​ឡើងវិញ​បាន។

  • បញ្ហា​ក្នុងការ​កំណត់​កម្មវិធីរុករក Tor ជា កម្មវិធី​រុករក​លំនាំដើម

  • ប្រសិនបើ​កម្មវិធី​រុករក Tor បាន​ដំណើរការ​ពីមុន ហើយ​វា​មិន​ដំណើរការ​នៅពេល​នេះ (ជាពិសេស​បន្ទាប់ពី​ដំឡើងឡើងវិញ ឬ​ធ្វើ​បច្ចុប្បន្នភាព) នោះ​ប្រព័ន្ធ​របស់​អ្នក​ប្រហែលជា​កំពុង​សម្ងំ។ ក្នុង​ករណី​នេះ ចាប់ផ្ដើម​ប្រព័ន្ធ​របស់​ឡើងវិញ នឹង​ដោះស្រាយ​បញ្ហា​នេះ។

  • Tor នឹង​មិន​ចាប់ផ្ដើម​នៅលើ Windows នៅពេល​ដែល ទីតាំងថត​មាន​ផ្ទុក​តួអក្សរ​មិនមែន​ជា ascii

  • BitTorrent មិន​អនាមិក​នៅលើ Tor ទេ.

  • Web Authentication (WebAuthn) and Universal 2nd Factor (U2F) (i.e. YubiKey) support is disabled in Tor Browser.

  • Images uploaded on Tor Browser (Desktop and Android) are randomized.