កម្មវិធី Pluggable Transport ភាគច្រើនដូចជា obfs4 គឺដំណើរការនៅលើបណ្តាញ bridges។ ដូចហ្នឹងដំណើរការរបស់កម្មវិធី Tor ដូច្នោះដែរ បណ្តាញ Bridges គឺដំណើរការដោយស្វ័យប្រវត្តិ ខុសពីជំនាន់មុនរបស់វា យ៉ាងណាមិញវាមិនត្រូវបានដាក់បង្ហាញជាសាធារណៈនោះទេ ដូច្នោះហើយទើបគូបដិបក្ខមិនអាចកំណត់សម្គាល់វាបានដោយស្រួលនោះទេ។

ការប្រើប្រាស់បណ្តាញ Bridges ជាមួយហ្នឹងកម្មវិធី តភ្ជាប់ដែលអាចបត់បែនបាន នឹងជួយបិទបាំងពីការប្រើប្រាស់កម្មវិធី Tor របស់អ្នក ប៉ុន្តែអាចនឹងមានល្បឿនយឺតជាងការប្រើប្រាស់កម្មវិធី Tor តែឯកឯង។

កម្មវិធី តភ្ជាប់ដែលអាចបត់បេនបាន ផ្សេងៗទៀត ដូចជា Meek ប្រើប្រាស់សម្រាប់បច្ចេកទេសប្រឆាំងនឹងការរឹតត្បិតអ៊ុីនធឺណេតមិនផ្អែកទៅលើបណ្តាញ Bridges នោះទេ។ អ្នកមិនតម្រូវឱ្យប្រើអាសយដ្ឋាន Bridges ដើម្បីប្រើកម្មវិធីទាំងនេះ។

ការទទួលបានអាសយដ្ឋានរបស់បណ្តាញ Bridges

ព្រោះថាអាសយដ្ឋានរបស់បណ្តាញ Bridges មិនមែនដាក់ជាសាធារណៈ អ្នកនឹងត្រូវធ្វើការស្នើសុំវាដោយខ្លួនឯង។ អ្នកនឹងមានជម្រើសបីបួន៖

  • ចូលទៅកាន់​ https://bridges.torproject.org/ ហើយធ្វើតាមការណែនាំ ឬ
  • អ៊ុីម៉ែលទៅកាន់ ៖ bridges@torproject.org ពីអាស័យដ្ឋាន Gmail ឬ អាស័យដ្ឋាន Riseup
  • សូមប្រើប្រាស់ Moat ដើម្បីចាប់យកបណ្តាញ Bridges ក្នុងកម្មវិធី Tor។

កំពុងប្រើប្រាស់ Moat

ប្រសិនបើអ្នកចាប់ផ្តើមដំណើរការកម្មវិធី Tor លើកដំបូង ចុចលើ "ការកំណត់បណ្តាញ Tor" ដើម្បីបើកផ្ទាំងការកំណត់។ នៅផ្នែកខាងក្រោម "Bridges" ជ្រើសយក "ប្រើប្រាស់បណ្តាញ Bridges" បន្ទាប់មក ជ្រើសយក "ស្នើសុំបណ្តាញ Bridges ពីគម្រោងរបស់ Tor៖ torproject.org" ហើយ ចុចលើ "ស្នើសុំបណ្តាញ Bridges..." ពីមូលទិន្នន័យរបស់ Bridges ក្នុងការបង្តើតបណ្តាញ Bridges ។ បំពេញ Captcha ហើយចុច "បញ្ជូន"។ ចុច "តភ្ជាប់" ដើម្បីរក្សាទុកការកំណត់របស់អ្នក។

ឬ ប្រសិនបើ អ្នកកំពុងដំណើរការកម្មវិធីរុករក Tor ចុចលើ "ចំណូលចិត្ត" (ឬ "ជម្រើស" នៅលើ Windows) នៅក្នុងមីនុយហាំប៊ឺហ្គឺ (≡) ហើយបន្ទាប់មកនៅក្នុងកម្មវិធី "Tor" ដែលមានក្នុងផ្ទាំងចំហៀង។ នៅក្នុងការកំណត់ "Bridges" ជ្រើសយក "ប្រើប្រាស់ Bridges" នៅក្នុងប្រអប់ជម្រើស ជ្រើសយក "ស្នើរសុំបណ្តាញតភ្ជាប់ Bridges ពីគម្រោងរបស់ Tor៖ torproject.org" ចុច "ស្នើសុំបណ្តាញ Bridges ថ្មី..." ពីមូលទិន្នន័យរបស់បណ្តាញ Bridges។ បំពេញ Captcha ហើយចុច "បញ្ជូន"។ ការកំណត់របស់អ្នកនឺងត្រូវបានរក្សាទុកដោយស្វ័យប្រវត្តនៅពេលដែលអ្នកបិទផ្ទាំងកម្មវិធី។

Request a bridge from torproject.org

កំពុងបញ្ចូលអាស័យដ្ឋានរបស់ Bridges

ប្រសិនបើអ្នកចាប់ផ្តើមដំណើរការកម្មវិធី Tor លើកដំបូង ចុចលើ "ការកំណត់បណ្តាញ Tor" ដើម្បីបើកផ្ទាំងការកំណត់។ នៅផ្នែកខាងក្រោម "Bridges" ជ្រើសយក "Bridges" សូមជ្រើសយក "ផ្តល់ Bridges ដែលខ្ញុំស្គាល់" បញ្ចូលអាស័យដ្ឋាន Bridges ទៅក្នុងជួរផ្សេងគ្នា។ ចុច "តភ្ជាប់" ដើម្បីរក្សាទុកការកំណត់របស់អ្នក។

ឬ ប្រសិនបើ អ្នកកំពុងដំណើរការកម្មវិធីរុករក Tor ចុចលើ "ចំណូលចិត្ត" (ឬ "ជម្រើស" នៅលើ Windows) នៅក្នុងមីនុយហាំប៊ឺហ្គឺ (≡) ហើយបន្ទាប់មកនៅក្នុងកម្មវិធី "Tor" ដែលមានក្នុងផ្ទាំងចំហៀង។ នៅក្នុងការកំណត់ "Bridges" ជ្រើសយក "ប្រើប្រាស់ Bridges" ហើយសូមជ្រើសយក "ផ្តល់ Bridges ដែលខ្ញុំស្គាល់" បញ្ចូលអាស័យដ្ឋាន Bridges ទៅក្នុងជួរផ្សេងគ្នា។ ការកំណត់នឹងរក្សាទុកដោយស្វ័យប្រវត្តិនៅពេលដែលអ្នកចុចបិទ។

Enter custom bridge addresses

ប្រសិនបើអ្នកមិនអាចតភ្ជាប់បាន Bridges ដែលអ្នកកំពុងប្រើប្រហែលជាមិនដំណើរការ។ សូមប្រើវិធីសាស្រ្តខាងលើដើម្បីស្នើសុំអាស័យដ្ឋាន Bridges ថ្មី ហើយសាកល្បងម្តងទៀត។