តាមលំនាំដើម កម្មវិធីរុករក Tor នឹងផ្តល់សុវត្តិភាពដល់អ្នកតាមរយះការធ្វើកូដនីយកម្មទិន្ន័យអុីនធឺណេតដែលអ្នកប្រើប្រាស់។ អ្នកអាចកំណត់ប្រព័ន្ធសុវត្តិភាពបន្ថែមទៀតតាមរយៈការជ្រើសរើសបិទមុខងារមួយចំនួនផ្សេងទៀតដែលអាចប្រើប្រាស់សម្រាប់បំបែកប្រព័ន្ធសុវត្តិភាព និងអនាមិកភាពរបស់អ្នក។ អ្នកអាចធ្វើដូច្នេះបានតាមរយៈការបង្កើននូវកម្រិតសុវត្ថិភាពមីនុយរបស់ខែលការពារ។ ការបង្កើននូវកម្រិតសុវត្ថិភាព នឹងធ្វើអោយគេហទំព័រមួយចំនួនមិនអាចដំណើរការបានដោយប្រក្រតី ដូច្នេះហើយអ្នកគួរគិតអំពីកម្រិតសុវត្ថិភាពដែលអ្នកត្រូវការដោយប្រៀបធៀបជាមួយលទ្ធភាពដែលអ្នកអាចប្រើប្រាស់បាន។

ចូលទៅប្រើប្រាស់ការកំណត់លើមុខងារសុវត្តិភាព

ការកំណត់លើមុខងារសុវត្ថិភាពអាចប្រើប្រាស់បានតាមរយៈការចុចលើរូបខែលសុវត្ថិភាពដែលជិតរបារ URL Bar ក្នុងកម្មវិធីរុករក Tor ។ To view and adjust your Security Settings, click on 'Settings' button in the shield menu.

សូមចុចលើពាក្យ 'ការផ្លាស់ប្តូរ' នៅក្រោមម៉ឺនុយខែល

កម្រិតសុវត្ថិភាព

ការតំឡើងនូវកម្រិតសុវត្ថិភាពបន្ថែមនៅក្នុងកម្មវិធីរុករក Tor ក្នុងការកំណត់សុវត្តិភាពនឹងត្រូវបានបិទ ឬបិទនៅផ្នែកណាមួយនូវមុខងាររបស់កម្មវិធីប្រើប្រាស់អុីនធឺណេតរបស់អ្នកដើម្បីការពារពីការវាយប្រហារណាមួយដែលអាចកើតមាន។ អ្នកអាចបើកមុខងារទាំងនោះឡើងវិញគ្រប់ពេលទាំងអស់តាមរយៈការផ្លាស់ប្តូរការកំណត់នូវកម្រិតសុវត្តិភាព។

Security Level is currently set to Safest

ស្តង់ដារ
  • នៅកម្រិតនេះ មុខងាររបស់កម្មវិធីរុករក Tor និង វេបសាយត្រូវបានបើកដំណើរការ។
សុវត្ថិភាពជាង
  • កម្រិតនៃការបិទមុខងាររបស់វេបសាយដែលមានគ្រោះថ្នាក់ញឹកញាប់។ មូលហេតុទាំងនេះនឹងធ្វើអោយវេបសាយមួយចំនួនបាត់បង់មុខងារប្រើប្រាស់របស់វា។

  • JavaScript ត្រូវបានបិទនៅគ្រប់វេបសាយទាំងអស់ដែលមិនមាន HTTPS ប្រភេទតួអក្សរ និងនិមិត្តសញ្ញាមួយចំនួន គឺត្រូវបានបិទផងដែរ​។ ឯកសារប្រភេទសម្លេង និងវីដេអូ (HTML5 media)តម្រូវអោយចុចដើម្បីដំណើរការ។

សុវត្ថិភាពបំផុត
  • កម្រិតនេះនឹងអនុញ្ញាតមុខងារសម្រាប់គេហទំព័រដែលមិនមុខងារស្វ័យប្រវត្ថិ ឬធម្មតាតែប៉ុណ្ណោះ។ ការផ្លាស់ប្ដូរ​ទាំងនេះ​ប៉ះពាល់​ដល់​រូបភាព មេឌៀ និង​ស្ក្រីប។

  • JavaScript ត្រូវបានបិទនៅគ្រប់វេបសាយទាំងអស់ ប្រភេទតួអក្សរ និងនិមិត្តសញ្ញាមួយចំនួនគឺត្រូវបានបិទផងដែរ​។ ឯកសារប្រភេទសម្លេង និងវីដេអូ (HTML5 media) តម្រូវអោយចុចដើម្បីដំណើរការ។