សេវាកម្ម Onion (ត្រូវបានស្គាល់ថា "សេវាកម្មលាក់កំបាំង") មានសេវាកម្មផ្សេងៗទៀត (ដូចជាវេបសាយ) ដែលអាចចូលទៅប្រើប្រាស់បានតាមរយៈបណ្តាញ Tor តែប៉ុណ្ណោះ។
សេវាកម្ម Onion ផ្តល់នូវគុណប្រយោជន៍ច្រើនជាងសេវាកម្មធម្មតានៅលើសេវាកម្មវេបសាយ។
*សេវាកម្ម Onion ព័ត៌មានទីតាំង អាស័យដ្ឋានអុីនធឹណេតរបស់អ្នកត្រូវបានលាក់បាំង ដែលធ្វើអោយមានការលំបាកក្នុងការតាមដាន ឬកំណត់សម្គាល់ពីប្រភពដើមរបស់វា។
- គ្រប់ចរាចរណ៍ទិន្នន័យរវាងសេវាកម្ម Onion និង អ្នកប្រើប្រាស់ត្រូវបានធ្វើកូដនីយកម្មទាំងសងខាង ដូច្នេះហើយអ្នកមិនចាំបាច់បារម្ភពី កាភ្ជាប់តាមរយៈ HTTPS។
អាស័យដ្ឋានសេវាកម្ម Onion គឺត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិ ដូច្នេះហើយអ្នកប្រើប្រាស់មិនតម្រូវអោយទិញនូវឈ្មោះ Domain ថ្មីនោះទេ អាស័យដ្ឋាន .onion URL ជួយអ្នកក្នុងការកំណត់ភាពជាក់លាក់ទៅទីតាំងនៃការតភ្ជាប់ដ៏ត្រឹមត្រូវដោយគ្មានការក្លែងបន្លំ។
របៀបចូលប្រើសេវាកម្ម ONION
Just like any other website, you will need to know the address of an onion service in order to connect to it. An onion address is a string of 56 letters and numbers, followed by ".onion".
នៅពេលចូលទៅកាន់គេហទំព័រដោយប្រើប្រាស់សេវាកម្ម Onion កម្មវិធីរុករក Tor នឹងបង្ហាញនិមិត្តសញ្ញារូបខ្ទឹមបារាំងដែលបង្ហាញពីអ្វីដែលកំពុងប្រើប្រាស់ជាមួយ៖ វាគឺមានសុវត្តិភាពក្នុងការប្រើប្រាស់សេវាកម្មរបស់ Onion។
អ្នកអាចស្វែងយល់បន្ថែមអំពីវេបសាយ Onion ដែលអ្នកកំពុងប្រើប្រាស់តាមរយៈការពិនិត្យមើលការបង្ហាញលើច្រក។
មានវិធីផ្សេងទៀតដើម្បីស្វែងយល់ពីការប្រើប្រាស់វេបសាយ Onion ប្រសិនបើអ្នកគ្រប់គ្រងវេបសាយបានដាក់បញ្ចូលមុខងារ Onion-Location ។
Onion-Location គឺជា HTTP header ដែលមិនមានស្ដង់ដារ ដែលវេបសាយអាចប្រើប្រាស់សម្រាប់ផ្សព្វផ្សាយភ្ជាប់ទៅសេវាកម្ម Onion។
ប្រសិនបើវេបសាយដែលអ្នកបានចូលទៅប្រើប្រាស់មាននៅលើបណ្តាញ Onion ផ្ទាំងព័ត៌មានការស្នើរសុំពណ៍ស្វាយនឹងបង្ហាញឡើង នៅក្នុងរបារ URL នៅក្នុងកម្មវិធីរុករក Tor នឹងបង្ហាញថា ".onion អាចប្រើប្រាស់បាន"។
នៅពេលអ្នកចុចលើ ".onion ដែលអាចប្រើបាន" វេបសាយនឹងដំណើរការឡើងវិញ និងបញ្ជូនបន្តទៅសមភាគីរបស់ onion ។

អ្នកអាចកំណត់វេបសាយអទិភាពទៅលើវេបសាយ onion តាមរយៈកាបើកដំណើរការស្វ័យប្រវត្តិ Onion-Location Redirects។
ចុចលើមីនុយ (≡) ហើយជ្រើសយក ចំណង់ចំនូលចិត្ត (ឬនៅក្នុងផ្ទាំងជម្រើស) បន្ទាប់មកចុចលើ ឯកជនភាព និងសន្តិសុខ នៅក្នុងសេវាកម្ម Onion សូមស្វែងរក "អទិភាពសម្រាប់គេហទំព័រ .onion" ហើយជ្រើសយក "ជានិច្ចកាល" ។
ឬប្រសិនកំពុងតែប្រើប្រាស់កម្មវិធីរុករក Tor អ្នកអាចចម្លងហើយដាក់បញ្ចូលឃ្លាទាំងនេះទៅលើផ្ទាំងទំព័រថ្មី៖ about:preferences#privacy
ហើយផ្លាស់ប្តូរការកំណត់។
យថាភូតកម្មសេវាកម្ម ONION
សេវាកម្មដែលផ្តល់សិទ្ធដោយ onion គឺជាសេវាដែលមានលក្ខណៈដូចគ្នាទៅហ្នឹងវេបសាយ Onion ដែលទាមទារអោយអ្នកប្រើប្រាស់ទាំងអស់ធ្វើយថាភូតកម្មមុននឺងចូលទៅប្រើប្រាស់។
ជាអ្នកប្រើប្រាស់កម្មវិធី Tor អ្នកអាចធ្វើយថាភូតកម្មដោយខ្លួនអ្នកនៅក្នុងកម្មវិធីរុករក Tor។
ដើម្បីចូលទៅប្រើប្រាស់សេវាកម្មនេះ អ្នកនឹងតម្រូវចូលទៅប្រើប្រាស់ព័ត៌មានគណនីពីសេវាកម្មគ្រប់គ្រងរបស់ Onion។
នៅពេលដែលអ្នកប្រើប្រាស់សេវាកម្មដែលមានយថាភូតកម្មដោយ Onion កម្មវិធីរុករកTor នឹងបង្ហាញអ្នកនៅក្នុងរបារ URL រូបកូនសោពណ៌ប្រផេះដែលភ្ជាប់ជាមួយនឹងឧបករណ៍ប្រើប្រាស់កម្មវិធី។
ដាក់បញ្ចូលសោសម្ងាត់ត្រេឹមត្រូវរបស់អ្នកទៅក្នុងប្រអប់។

សេវាកម្ម ONION មានបញ្ហា
ប្រសិនបើអ្នកមិនអាចភ្ជាប់ទៅកាន់វេបសាយរបស់ onion បាននោះទេ កម្មវិធីរុករក Tor នឹងបង្ហាញអ្នកពីមូលហេតុនៃកំហុសឆ្គងដែលនាំអោយវេបសាយមិនដំណើរការ។
ភាពខុសឆ្គងអាចកើតមាននៅលើស្រទាប់ផ្សេងៗគ្នា៖ កំហុសឆ្គងរបស់អ្នកប្រើប្រាស់ កំហុសឆ្គងរបស់ប្រព័ន្ធបណ្តាញ ឬកំហុសឆ្គងរបស់សេវាកម្ម។
កំហុសទាំងនោះអាចដោះស្រាយបានតាមរយៈការធ្វើតាមសេចក្តីនាំសម្រាប់ដោះស្រាយបញ្ហារ។
តារាងខាងក្រោមនេះនឹងបង្ហាញពីកំហុសឆ្គងដែលអាចកើតមាន និងវិធីដែលអ្នកគួរប្រើដើម្បីដោះស្រាយបញ្ហា។
Code |
Error Title |
Short Description |
XFO |
មិនមានវេបសាយ Onion |
មូលហេតុអាចបណ្តាលមកពីវេបសាយមិនដំណើរការ ឬត្រូវបានបិទ។ សូមទាក់ទងទៅអ្នកគ្រប់គ្រងវេបសាយ។ |
XF1 |
វេបសាយរបស់ Onion មិនអាចទាក់ទងបាន |
វេបសាយរបស់ Onion មិនអាចទាក់ទងបានដោយសារកំហុសឆ្គងប្រព័ន្ធខាងក្នុង។ |
XF2 |
វេបសាយ Onion ត្រូវបានកាត់ផ្តាច់ |
មូលហេតុគឺបណ្តាលមកវេបសាយមិនដំណើរការ ឬត្រូវបានបិទ។ សូមទាក់ទងទៅអ្នកគ្រប់គ្រងវេបសាយ។ |
XF3 |
មិនអាចភ្ជាប់ទៅកាន់វេបសាយ Onion |
វេបសាយ Onion កំពុងជាប់រវល់ ឬបណ្តាញ Tor ត្រូវបានប្រើប្រាស់លើសកំណត់។ ព្យាយាមម្តងនៅពេលក្រោយ។ |
XF4 |
វេបសាយ Onion ត្រូវការយថាភូតកម្ម |
ការចូលទៅប្រើប្រាស់វេបសាយ Onion តម្រូវអោយមានកូនសោសុវត្តិភាព ប៉ុន្ដែមិនមានអ្នកផ្តល់អោយ។ |
XF5 |
ការធ្វើយថាភូតកម្មវេបសាយ Onion មិនទទួលបានជោគជ័យ |
កូនសោសុវត្តិភាពមិនត្រឹមត្រូវ ឬត្រូវបានបញ្ឈប់ដំណើរការ ។ សូមទាក់ទងទៅកាន់អ្នកគ្រប់គ្រងវេបសាយសេវាកម្ម Onion ។ |
XF6 |
អាសយដ្ឋានរបស់វេបសាយ Onion មិនត្រឹមត្រូវ |
អាសយដ្ឋានវេបសាយ Onion ដែលបានដាក់បញ្ចូលមិនត្រឹមត្រូវ។ សូមពិនិត្យមើលអាសយដ្ឋានអោយបានត្រឹមត្រូវ។ |
XF7 |
ការតភ្ជាប់ច្រក Onion ផុតសុពលភាព |
មិនអាចតភ្ជាប់ទៅកាន់វេបសាយ onion បានដោយសារប្រព័ន្ធបណ្តាញមានល្បឿនយឿត។ |
ការដោះស្រាយបញ្ហា
ប្រសិនបើអ្នកមិនអាចទាក់ទងទៅកាន់សេវាកម្ម Onion ដែលអ្នកបានស្នើរសុំ សូមពិនិត្យអាសយដ្ឋានដែលអ្នកបានបញ្ចូលអោយបានត្រឹមត្រូវ៖ ទោះបីជាមានកំហុសតិចតួចក៏អាចធ្វើអោយកម្មវិធីរុករក Tor មិនអាចភ្ជាប់ទៅកាន់វេបសាយដែរ។
ប្រសិនបើអ្នកនៅតែមិនអាចចូលទៅប្រើប្រាស់វេបសាយរបស់ Onion បន្ទាប់ពីផ្ទៀងផ្ទាត់ពីអាសយដ្ឋានហើយក៏ដោយ សូមព្យាយាមម្តងទៀតនៅពេលក្រោយ។ វាអាចមានបញ្ហាទៅលើការតភ្ជាប់ប្រព័ន្ធបណ្តាញជាបណ្តោះអាសន្ន ឬអ្នកគ្រប់គ្រងវេបសាយកំណត់ដើម្បីផ្អាកដោយគ្មានការជួនដំណឹង។
ប្រសិនបើសេវាកម្ម onion ដែលអ្នកកំពុងព្យាយាមចូលទៅប្រើប្រាស់មាន Stringពី ១៦ខ្ទង់ទៅ (ទម្រង់ V2) អាសយដ្ឋានប្រភេទនេះ being deprecated។
អ្នកអាចតតេស្តសាល្បង ប្រសិនបើអ្នកអាចប្រើប្រាស់សេវាកម្ម Onion ផ្សេងទៀតតាមរយៈការតភ្ជាប់ទៅកាន់ DuckDuckGo's Onion Service.