វិធីដែលសុវត្ថិភាព ហើយងាយបំផុតក្នុងការទាញយកកម្មវិធីរុករក Tor គឺតាមរយៈវេបសាយគម្រោងជាផ្លូវការរបស់កម្មវិធី Tor https//www.torproject.org/download ។ ការតភ្ជាប់របស់អ្នកទៅកាន់វេបសាយនឹងមានសុវត្ថិភាពតាមរយៈការប្រើប្រាស់ HTTPS ដែលបង្ករផលលំបាកដល់អ្នកដែលចង់បំបែកវា។

យ៉ាងណាមិញ វាអាចនឹងមានពេលខ្លះដែលអ្នកមិនអាចចូលទៅប្រើប្រាស់វេបសាយគម្រោងរបស់កម្មវិធី Tor៖ ឧទាហរណ៍ វាអាចត្រូវបានគេប្លុកនៅលើប្រព័ន្ធបណ្តាញរបស់អ្នក។ ប្រសិនបើមានករណីនេះកើតឡើង អ្នកអាចប្រើប្រាស់វិធីទាញយកជំនួសមួយដែលបានរាយខាងក្រោម។

MIRRORS

ប្រសិនបើអ្នកមិនអាចចូលទៅទាញយកកម្មវិធីរុករក Tor ពីវេបសាយម្រោង Tor បាននោះទេ អ្នកអាចទាញយកវាតាមរយៈតំណភ្ជាប់ផ្លូវការបន្ថែមអាចតាមរយៈ EFFCalyx Institute.

GetTor

GetTor គឺជាសេវាកម្មដែលឆ្លើយតបដោយស្វ័យប្រវត្តិសម្រាប់ផ្ញើសារជាមួយនឹងតំណភ្ជាប់ទៅកាន់កំណែចុងក្រោយបំផុតរបស់កម្មវិធីរុករក Tor ដែលបង្ហោះនៅទីតាំងផ្សេងៗគ្នាដូចជា Dropbox, Google Drive និង GitHub ។

ដើម្បីប្រើប្រាស់ GETTOR តាមរយៈអុីម៉ែល៖

ផ្ញើអុីម៉ែលរបស់អ្នកទៅកាន់ gettor@torproject.org សូមសរសេរពាក្យថា Windows ឬ OSX ឬក៏ Linux (ដោយមិនមានសញ្ញាសម្រង់) អាស្រ័យទៅលើប្រព័ន្ធប្រតិបត្តិការណ៍ដែលអ្នកកំពុងប្រើ។ អ្នកក៏អាចបញ្ចូលលេខកូដភាសា ដើម្បីទាញយកកម្មវិធីរុករក Tor ជាមួយភាសាផ្សេងក្រៅពីភាសាអង់គ្លេស។ ឩទាហរណ៍ ដើម្បីទាញយកតំណរភ្ជាប់កម្មវិធីរុករក Tor ជាភាសាចិន​ សម្រាប់ប្រព័ន្ធ Windows សូមផ្ញើអុីម៉ែលទៅកាន់ gettor@torproject.org ជាមួយនឹងពាក្យថា windows zh_CN។

ក្រុមការងាររបស់ Gettor នឹងផ្ញើត្រឡប់មកវិញជាមួយហ្នឹងតំណភ្ជាប់ដែលអ្នកអាចទាញយកកញ្ចាប់កម្មវិធីរុករក Tor បាន signature crypto របស់ក្រាហ្វិក (ទាមទារសម្រាប់ធ្វើការផ្ទៀងផ្ទាត់ក្នុងការទាញយក)​ ខ្ចៅដៃដែលប្រើប្រាស់ចាំបាច់សម្រាប់បង្កើតការបញ្ជាក់អត្តសញ្ញាណ និងកញ្ចប់សុវត្ថិភាពរបស់កម្មវិធី។ អ្នកប្រហែលជាត្រូវបានផ្តល់ជម្រើសសម្រាប់ "32-bit" ឬ "64-bit" គឺអាស្រ័យទៅលើប្រភេទកុំព្យូទ័រដែលអ្នកកំពុងប្រើប្រាស់។