លុប​កម្មវិធី​រុករក Tor ពី​ប្រព័ន្ធ​របស់​អ្នក​គឺ​សាមញ្ញ៖

នៅលើ Windows៖

 • ស្វែងរក​ទីតាំង​ថត ឬ​កម្មវិធី​របស់​កម្មវិធី​រុករក Tor របស់​អ្នក។ ទីតាំង​តាម​លំនាំដើម គឺ Desktop។
 • លុបថត ឬ​កម្មវិធីរបស់​កម្មវិធី​រុករក Tor។
 • លុបចេញ​ពី​ធុងសំរាម​របស់​អ្នក។

នៅលើ macOS៖

 • ស្វែងរក​ទីតាំង​កម្មវិធី Tor Browser របស់​អ្នក។ ទីតាំង​តាម​លំនាំដើម គឺ​ថត Applications ។
 • ផ្លាស់ទី​កម្មវិធី Tor Browser ទៅ​ធុងសំរាម។
 • ចូលទៅ​ថត ~/Library/Application Support/
 • ចូរ​ចំណាំ​ថា ថត Library គឺ​លាក់​នៅលើ​ជំនាន់​ថ្មីនៃ macOS។ ដើម្បី​ចូលទៅកាន់​ថត​នេះ​ក្នុង Finder សូម​ជ្រើសរើស "ទៅកាន់ថត..." នៅក្នុង​មឺនុយ "ទៅ"។

Go to folder menu option

 • បន្ទាប់មក​សូមវាយ ~/Library/Application Support/ នៅក្នុង window ហើយ​ចុច ទៅ ។

Go to folder window

 • ស្វែងរក​ទីតាំង​ថត TorBrowser-Data ហើយ​លុប​វា​ទៅ​ក្នុង​ធុងសំរាម។
 • លុបចេញ​ពី​ធុងសំរាម​របស់​អ្នក។

ចូរ​ចំណាំ​ថា ប្រសិនបើ​អ្នក​មិនបាន​ដំឡើង​កម្មវិធី​រុករក Tor នៅក្នុង​ទីតាំង​លំនាំដើម​ទេ (ថត Applications) នោះ​ថត TorBrowser-Data មិន​មាន​ទីតាំង​នៅក្នុង​ថត ~/Library/Application Support/ ប៉ុន្តែ​វា​នៅក្នុង​ថត​ដូចគ្នា​កន្លែង​ដែល​អ្នក​បាន​ដំឡើង​កម្មវិធី​រុករក Tor។

នៅលើ Linux៖

 • ស្វែងរក​ទីតាំង​ថត​នៃ​កម្មវិធី​រុករក Tor របស់​អ្នក។ នៅលើ Linux វា​មិនមាន​ទីតាំង​លំនាំដើម​ទេ ប៉ុន្តែ​ថត​នោះ​នឹង​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា "tor-browser_en-US" ប្រសិនបើ​អ្នក​កំពុង​ដំណើរការ​កម្មវិធី​រុករក Tor ជា​ភាសា​អង់គ្លេស។
 • លុប​ថត​កម្មវិធី​រុករក Tor។
 • លុបចេញ​ពី​ធុងសំរាម​របស់​អ្នក។

ចូរ​ចំណាំ​ថា ស្ដង់ដារ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក "លុបកម្មវិធី" មិនត្រូវបាន​ប្រើ​ទេ។