When you start Tor Browser, you will see the Connect to Tor window. ចំណុចនេះបង្ហាញអ្នកពីជម្រើស ដើម្បីតភ្ជាប់ទៅប្រព័ន្ធបណ្តាញរបស់ Tor ដោយផ្ទាល់ ឬ ដើម្បីកំណត់ពីការតភ្ជាប់ទៅកាន់កម្មវិធីរុករក Tor នៅលើប្រព័ន្ធបណ្តាញរបស់អ្នក។ ជ្រើសយកប្រអប់ធីក សម្រាប់ការតភ្ជាប់ទៅកាន់ប្រព័ន្ធបណ្តាញ Tor ដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកចង់បានការតភ្ជាប់ដោយស្វ័យប្រវត្តិ។

ភ្ជាប់

ចុច 'ភ្ជាប់' ដើម្បី​តភ្ជាប់​ទៅកាន់ Tor។

ករណីភាគច្រើន ការជ្រើសយក "ភ្ជាប់" នឹងអនុញ្ញាត្តអោយអ្នកតភ្ជាប់ទៅកាន់ប្រព័ន្ធបណ្តាញ Tor ដោយមិនតម្រូវអោយមានការកំណត់អ្វីទាំងអស់។

នៅពេលដែលចុចលើវា ផ្ទាំងនៃការតភ្ជាប់នឹងបង្ហាញឡើងដែលបង្ហាញអំពីដំណើរការនៃការតភ្ជាប់។ ប្រសិនបើប្រព័ន្ធបណ្តាញរបស់អ្នកមានល្បឿនលឿន ប៉ុន្តែអ្នកសម្គាល់ឃើញដំណើរការនៃការតភ្ជាប់បែរជាជាប់គាំងនៅចំណុចណាមួយ សូមពិនិត្យមើលទំព័រ ដោះស្រាយបញ្ហា សម្រាប់ជួយអ្នក។ ឬ ប្រសិនអ្នកដឹងថាការតភ្ជាប់របស់អ្នកគឺត្រូវបានរឹតត្បិត ឬប្រើប្រាស់ ប្រុកស៊ី អ្នកគួរតែជ្រើសយកនៅក្នុង "ការកំណត់បណ្តាញ Tor"។

Click 'Tor Network Settings' to adjust network settings.

ការរៀបចំការកំណត់

កម្មវិធីរុករក Tor នឹងបង្ហាញអ្នកពីរបៀបនិងជម្រើសនៃការរៀបចំការកំណត់ជាបន្តបន្ទាប់។

ប្រអប់ធីកតំបូងគឺ ការចាប់ផ្តើមរហ័ស។ ប្រសិនបើអ្នកជ្រើសយកជម្រើសនេះ​ គ្រប់ពេលដែលអ្នកបើកកម្មវិធីរុករក Tor វាហ្នឹងភ្ជាប់តាមអ្វីដែលបានកំណត់លើកមុន។

ប្រអប់ធីកទីពីរ នឹងសួរថា អ្នកចង់ប្រើប្រាស់បណ្តាញ Bridge ឬទេ? ប្រសិនបើអ្នកដឹងថា ប្រព័ន្ធបណ្តាញរបស់អ្នកគឺ ត្រូវបានរឹតត្បិត ឬ អ្នកបានព្យាយាមតភ្ជាប់ទៅកាន់បណ្តាញ Tor ប៉ុន្តែមិនអាចទទួលបានជោគជ័យ និងគ្មានមធ្យោបាយណាផ្សេងទៀត សូមជ្រើសយក "ប្រើ bridge"។

Configure Tor bridge options

ទីនេះនឹងបង្ហាញ ប្រព័ន្ធបង្វែងទិសដៅ ពីរបៀបរៀបចំការកំណត់ប្រព័ន្ធបង្វែងទិសដៅ ឬ ភ្ជាប់ដោយប្រើប្រាស់បណ្តាញ Bridges

ជម្រើសផ្សេងទៀត

ជម្រើសទីបីនឹងសួរអ្នកពីការប្រើប្រាស់ ប្រុកស៊ី។ ភាគច្រើនវាគឺ មិនមានភាពចាំបាច់នោះទេ។​ អ្នកតែងតែដឹងជានិច្ច ប្រសិនបើអ្នកត្រូវការជ្រើសយកជម្រើសនៅក្នុងប្រអប់ធីកមួយនេះ ព្រោះថាការកំណត់ដដែលៗត្រូវបានប្រើសម្រាប់ការប្រើប្រាស់កម្មវិធីរុករកនៅលើអុីនធឺណេតរបស់អ្នក។ ប្រសិនជាអាច សូមសួរទៅកាន់អ្នកគ្រប់គ្រងប្រព័ន្ធបណ្តាញរបស់អ្នកដើម្បីចង្អុលបង្ហាញ។ ប្រសិនបើ ការតភ្ជាប់របស់អ្នកមិនប្រើប្រាស់ ប្រុកស៊ី សូមចុច "Connect"។

Configure proxy options