កម្មវិធីរុករក Tor ប្រើប្រាស់បណ្តាញឯកជនរបស់ Tor ដើម្បីការពារឯកជនភាព និងបិទបាំងអត្តសញ្ញាណរបស់អ្នក។ ការប្រើប្រាស់កម្មវិធីរុករក Tor មានចំនុចសំខាន់ពីរយ៉ាង៖

  • ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ុីនធឺណេតរបស់អ្នក និងអ្នកតាមដានបណ្តាញអ៊ុីនធឺណេតក្នុងមូលដ្ឋានរបស់អ្នកនឹងមិនអាចតាមដាននូវការប្រើប្រាស់អ៊ុីនធឺណេតរបស់អ្នកបានឡើយដែលក្នុងនោះរួមមានព័ត៌មានដូចជា ឈ្មោះ និងអាសយដ្ឋានវេបសាយដែលអ្នកបានចូលប្រើ។

  • ក្រុមហ៊ុនដំណើរការវេបសាយ និងសេវាកម្មដែលអ្នកប្រើប្រាស់ និងអ្នកដែលតាមដានសកម្មភាពប្រើប្រាស់របស់ពួកគេនឹងមើលឃើញអាសយដ្ឋានតំណរភ្ជាប់របស់ Tor ជំនួសអោយអាសយដ្ឋានអ៊ុីនធឺណេត (IP) ពិតរបស់អ្នក ហើយនិងគ្មានអ្នកអាចសម្គាល់អ្នកបានឡើយដរាបណាអ្នកមិនបង្ហាញនូវអត្តសញ្ញាណរបស់អ្នកដោយខ្លួនឯង។

បន្ថែមទៀត កម្មវិធីរុករក Tor ត្រូវបានបង្កើតឡើងដើម្បីការពារវេបសាយរបស់អ្នកពី «ខ្ចៅដៃ» ឬ កំណត់សម្គាល់អ្នកអាស្រ័យលើការកំណត់កម្មវិធីរុករករបស់អ្នក។

តាមធម្មតា Tor Browser មិនរក្សាប្រវត្តិការរាវរកណាមួយទេ។ Cookies មានសុពលភាព បានតែមួយវគ្គទេ (រហូតដល់ចេញពី Tor Browser ឬមានអត្តសញ្ញាណថ្មី ត្រូវបានស្នើសុំ។)

របៀបដំណើរការកម្មវិធី TOR

កម្មវិធី Tor គឺជាបណ្តាញតភ្ជាប់តាមអុីនធឺណេតចាំបាច់មួយដែលអនុញ្ញាតអោយអ្នកអាចប្រើប្រាស់បានកាន់តែល្អប្រសើរក្នុងការរក្សានូវឯកជនភាព និងសុវត្ថិភាពនៅលើអុីនធឺណេត។ កម្មវិធី Tor ដំណើរការតាមការបញ្ចូននូវចរាចរណ៍ទិន្នន័យអុីនធឺណេតរបស់អ្នកទៅកាន់ម៉ាសុីនមេបីផ្សេងៗគ្នា ​(ត្រូវបានគេស្គាល់ថាជា ការបញ្ជូនបន្ត) នៅលើប្រព័ន្ធបណ្តាញរបស់កម្មវិធី Tor។ ម៉ាសុីនបញ្ជូនបន្តចុងក្រោយនៅក្នុងដំណើរការ​ ("ច្រកចេញពីការបញ្ជូនបន្ត") បន្ទាប់មកធ្វើការបញ្ចូនទិន្នន័យចេញទៅកាន់អុីនធឺណេតសាធារណៈ។

កម្មវិធី Tor ធ្វើការដោយរបៀបណា

រូបនៅផ្នែកខាងលើបង្ហាញអំពី អ្នកប្រើប្រាស់កម្មវិធីរុករកសម្រាប់ការចូលមើលវេបសាយផ្សេងៗតាមរយៈកម្មវិធី Tor។ រូបកុំព្យូទ័រពណ៌បៃតងនៅចំកណ្តាលតំណាងអោយការបញ្ជូនបន្តនៅក្នុងប្រព័ន្ធបណ្តាញរបស់កម្មវិធី Tor, ខណៈដែលរូបកូនសោរបីតំណាងអោយស្រទាប់កូដនីយកម្មរវាងអ្នកប្រើប្រាស់ និងម៉ាសុីនបញ្ជូនបន្តនីមួយៗ។