នៅពេលដែលអ្នកចូលទៅប្រើប្រាស់វេបសាយ វាមិនមែនមានតែអ្នកគ្រប់គ្រងវេបសាយម្នាក់នោះទេដែលអាចកត់ត្រារាល់ព័ត៌មានដែលអ្នកបានចូលមើល។ វេបសាយភាគច្រើនប្រើប្រាស់សេវាកម្មបន្ថែម ដែលរួមបញ្ចូលក្នុងបណ្តាញសង្គមលើប៊ូតុង "Like" សម្រាប់វិភាគ តាមដាន និងផ្សព្វផ្សាយពាណិជ្ជកម្មជាដើម ដែលតភ្ជាប់ទៅលើគ្រប់សកម្មភាពដែលប្រើប្រាស់ទៅលើគ្រប់វេបសាយទាំងអស់។

ប្រើប្រាស់បណ្ដាញ Tor ដើម្បីបញ្ឈប់អ្នកតាមដាន ពីការលាតត្រដាងទីតាំង និងអាស័យអុីនធឺណេតរបស់អ្នក។ ប៉ុន្តែទោះបីជាមិនមានព័ត៌មានទាំងអស់នេះក្ តីពួកគេប្រហែលជាចងក្រងសកម្មភាពផ្សេងៗរបស់អ្នក។​ ហេតុនេះហើយទើបកម្មវិធីរុករក Tor បានដាក់បញ្ចូលនូវមុខងារមួយចំនួនដើម្បីជួយអ្នកក្នុងការគ្រប់គ្រងនូវព័ត៌មានដែលអាចផ្សាភ្ជាប់ជាមួយនឹងអត្តសញ្ញាណរបស់អ្នក។

THE URL BAR

កម្មវិធី Tor ប្រមូលផ្តុំនូវបទពិសោធន៍នៃការប្រើប្រាស់អុីនធឺណេតរបស់អ្នកអំពីទំនាក់ទំនងនៃការប្រើប្រាស់របារ URL។ ទោះបីជាអ្នកកំពុងប្រើប្រាស់វេបសាយពីរផ្សេងគ្នាដែលប្រើប្រាស់សេវាកម្មតាមដានបន្ថែមក៏ដោយ កម្មវិធីរុករក Tor នឹងចាប់យកហើយរក្សាទុកនៅលើបណ្តាញ Tor ជំនួស ដូច្នេះអ្នកតាមដាននឹងមិនអាចមើលឃើញពីប្រភពដើមនៃការតភ្ជាប់របស់អ្នកនោះឡើយ។​

ម៉្យាងទៀត គ្រប់បណ្តាញតភ្ជាប់ទៅកាន់អាស័យដ្ឋានវេបសាយតែមួយនឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធបណ្តាញ Tor មានន័យថាអ្នកអាចចូលទៅប្រើប្រាស់ទំព័រផ្សេងៗគ្នានៃគេហទំព័រតែមួយដោយមិនមានបាត់បង់នូវមុខងារណាមួយរបស់ប្រព័ន្ធឡើយ។

Display circuit diagram under the site information menu

អ្នកអាចឃើញដ្យាក្រាមរបស់ប្រព័ន្ធបណ្តាញ ដែលកម្មវិធី Tor កំពុងប្រើប្រាស់ផ្ទាំងដែលអ្នកកំពុងប្រើប្រាស់នៅក្នុងបញ្ជីព័ត៌មានរបស់វេបសាយ និងនៅលើរបារ URL។​

នៅក្នុងច្រក Guard ឬចំនុចភ្ជាប់ដំបូង គឺជាតំណភ្ជាប់តំបូងដែលតភ្ជាប់ដោយស្វ័យប្រវត្តតាមការជ្រើសរើសរបស់កម្មវិធី Tor។​ ប៉ុន្តែវាមានលក្ខណៈខុសពីចំនុចតភ្ជាប់ផ្សេងទៀតនៅក្នុងច្រក។ ដើម្បីជៀសវាងការវាយប្រហារតាមរយៈការលួចចម្លងទិន្នន័យ ចំនុចតភ្ជាប់ទៅកាន់ Guard ត្រូវបានផ្លាស់ប្តូរជារៀងរាល់ ពីរ ទៅ បី​ខែម្តង ខុសពីចំនុចនៃតំណភ្ជាប់ផ្សេងទៀត ដែលផ្លាស់ប្តូរគ្រប់ពេលដែលមាន Domain ថ្មី។ សម្រាប់ព័ត៌មានបន្ថែមអំពី Guard សូមពិនិត្យមើល FAQ ហើយ Support Portal.

ការចូលប្រើនៅក្នុងបណ្តាញ Tor

ទោះបីជាកម្មវិធី Tor ត្រូវបានរចនាឡើងដើម្បីបិទបាំងអត្តសញ្ញាណអ្នកប្រើប្រាស់នៅលើអុីនធឺណេតក៏ដោយ វាប្រហែលជាល្អក្នុងការប្រើប្រាស់កម្មវិធី Tor ជាមួយគេហទំព័រដែលត្រូវការឈ្មោះអ្នកប្រើប្រាស់ ពាក្យសម្ងាត់ ឬ ព័ត៌មានអំពីអត្តសញ្ញាណផ្សេងៗទៀត។​

ប្រសិនបើអ្នកចូលទៅប្រើប្រាស់វេបសាយធម្មតាវានឹងបង្ហាញពីអាស័យដ្ឋាន និងទីតាំងប្រើប្រាស់អុីនធឺណេតរបស់អ្នកនៅក្នុងដំណើរការ ដូចគ្នានៅនឹងការចូលប្រើប្រាស់អុីម៉ែលនៅពេលដែលអ្នកផ្ញើរចេញអញ្ចឹងដែរ។ ការចូលទៅប្រើប្រាស់បណ្តាញសង្គម ឬ គណនី​អុីម៉ែលតាមរយៈកម្មវិធី Tor អាចអនុញ្ញាតអោយអ្នកកំណត់ព័ត៌មានណាដែលអ្នកចង់បង្ហាញទៅកាន់វេបសាយទាំងអស់នោះ។ ការចូលប្រើប្រាស់គណនីផ្សេងៗដោយប្រើប្រាស់កម្មវិធី Tor គឺមានអត្ថប្រយោជន៍ប្រសិនបើវេបសាយដែលអ្នកកំពុងប្រើប្រាស់បានបិទនៅលើប្រព័ន្ធបណ្តាញរបស់អ្នក។​

នៅពេលដែលអ្នកចូលទៅប្រើប្រាស់វេបសាយតាមរយៈកម្មវិធី Tor គឺមានចំនុចខ្លះដែលអ្នកគួរចង់ចាំ៖

  • សូមពិនិត្យមើល តំណភ្ជាប់សុវត្តិភាព សម្រាប់ព័ត៌មានពីការប្រើប្រាស់ ពីរបៀបរក្សាសុវត្តិភាពពេលចូលប្រើ *កម្មវិធី Tor ជានិច្ចកាលធ្វើអោយការតភ្ជាប់របស់អ្នកមើលទៅហាក់ដូចជាចេញមកពីប្រទេសផ្សេងនៅក្នុងពិភពលោកនេះ។ វេបសាយមួយចំនួន ដូចជាធនាគារ ឬអ្នកផ្តល់សេវាកម្មអុីម៉ែលប្រហែលជាកំណត់សម្គាល់ថាគណនីរបស់អ្នកត្រូវបានគេលួច ឬលួចចម្លង ឬត្រូវបិទមិនអោយចូលប្រើប្រាស់។ វិធីតែមួយគត់ដើម្បីដោះបញ្ហានេះ គឺធ្វើតាមសេចក្តីណែនាំរបស់វេបសាយពីរបៀបស្ថារគណនីរបស់អ្នកមកវិញ ឬទំនាកទំនងទៅកាន់អ្នកគ្រប់គ្រងហើយពន្យល់ពីស្ថានភាពទាំងអស់នេះ។​

ការផ្លាស់ប្តូរអត្តសញ្ញាណ និងច្រកនានា

New Identity and New Tor Circuit options under main menu

មុខងាររបស់កម្មវិធីរុករក Tor "អត្តសញ្ញាណថ្មី" និង "ច្រក Tor​ ថ្មីសម្រាប់វេបសាយ" ។ វាក៏អាចរកឃើញនៅក្នុងផ្ទាំងបញ្ជីធំផងដែរ (≡)។

អត្តសញ្ញាណថ្មី

ជម្រើសមួយនេះ គឺមានសារៈសំខាន់ណាស់ប្រសិនបើអ្នកចង់ទប់ស្កាត់មិនអោយសកម្មភាពនៃការប្រើប្រាស់អុីនធឺណេតរបស់អ្នកផ្សាភ្ជាប់ទៅហ្នឹងការប្រើប្រាស់ពីមុន។ ជ្រើសយកការលុបចោលទិន្នន័យទាំងអស់ដូចជាខូឃី និងប្រវត្តិនៃការប្រើប្រាស់របស់អ្នកនៅពេលដែលអ្នកបិទកម្មវិធី និងច្រក Tor ថ្មីសម្រាប់គ្រប់ការតភ្ជាប់ទាំងអស់។ កម្មវិធី Tor នឹងជូនដំណឹងដល់អ្នកថាគ្រប់សកម្មភាពនិងការទាញយករបស់អ្នកនឹងត្រូវបានបញ្ឈប់ ដូច្នេះសូមប្រុងប្រយ័ត្នចំនុចមុន និងចុចលើ "ផ្តល់អត្តសញ្ញាណថ្មី" ។​

ដើម្បីប្រើប្រាស់ជម្រើសនេះ អ្នកគ្រាន់តែចុចលើ "ផ្តល់អត្តសញ្ញាណថ្មី" នៅក្នុងផ្ទាំងកម្មវិធីរុករក Tor ​។

ច្រក Tor ថ្មីសម្រាប់វេបសាយនេះ

ជម្រើសនេះគឺមានសារៈសំខាន់ប្រសិនបើ បណ្តាញដែលមានស្រាប់ អ្វីដែលអ្នកកំពុងប្រើគឺមិនអាចភ្ជាប់ទៅកាន់គេហទំព័រដែលអ្នកចង់បាន ឬមិនអាចដំណើរការបានដោយប្រក្រតី។ ជ្រើសយកជម្រើសនោះវានឹងដំណើរការផ្ទាំង Windows សាឡើងវិញនៅលើច្រក Tor ។​ ផ្ទាំង Windows ផ្សេងទៀតដែលអ្នកកំពុងបើកវេបសាយតែមួយនឹងដំណើរការនៅលើច្រក​ Tor ថ្មី។ ជម្រើសមួយនេះ គឺមិនបានសម្អាតព័ត៌មានផ្ទាល់ខ្លួន ឬសកម្មភាព ឬធ្វើអោយប៉ះពាល់ដល់ការតភ្ជាប់បណ្តាញដែលអ្នកកំពុងប្រើប្រាស់ទៅវេបសាយទាំងនោះទេ។

អ្នកក៏អាចចូលទៅប្រើប្រាស់ជម្រើសនេះនៅក្នុងជម្រើសច្រកថ្មី នៅខាងក្នុងបញ្ជីព័ត៌មាននៅក្នុងរបារ​ URL