FLASH PLAYER
វេបសាយវីដេអូដូចជា Vimeo ប្រើប្រាស់កម្មវិធីជំនួយ Flash Player ដើម្បីបង្ហាញវីដេអូ។ ជាអកុសលកម្មវិធីជំនួយនេះដំណើរការដាច់ដោយឡែកពីកម្មវិធីរុករក Tor ហើយមិនងាយនឹងធ្វើឱ្យវាគោរពតាមការកំណត់ប្រុកស៊ីរបស់កម្មវិធីរុករក Tor នោះទេ។ ដូច្នេះ វាអាចលាតត្រដាងអាសយដ្ឋាន IP និងទីតាំងពិតប្រាកដរបស់អ្នកទៅកាន់អ្នកគ្រប់គ្រងវេបសាយ ឬទៅកាន់អ្នកឃ្លាំមើលខាងក្រៅ។ ហេតុផលនេះ Flash ត្រូវបានបិទតាមលំនាំដើមនៅក្នុងកម្មវិធីរុករក Tor ហើយការបើកវា មិនត្រូវបានណែនាំឡើយ។
វេបសាយវីដេអូមួយចំនួន (ដូចជា YouTube) ផ្ដល់ជម្រើសវិធីបញ្ជូនវីដេអូដែលមិនត្រូវការប្រើប្រាស់ Flash។ វិធីទាំងនេះអាចត្រូវគ្នានឹងកម្មវិធីរុករក Tor។
JAVASCRIPT
JavaScript គឺជាភាសាកូដដែលវេបសាយប្រើប្រាស់ដើម្បីផ្ដល់នូវធាតុអន្តរកម្មដូចជា វីដេអូ គំរូជីវចល សំឡេង និងស្ថានភាពបន្ទាត់ពេលវេលា។ ជាអកុសល JavaScript ក៏អាចឱ្យមានការវាយប្រហារទៅលើសន្តិសុខនៃកម្មវិធីរុករកផងដែរ ដែលអាចនាំទៅដល់ការបង្ហាញនូវភាពអនាមិកឡើងវិញ។
Tor Browser រួមនឹង មុខងារបន្ថែម ហៅថា NoScript។ វាអាចចូលទៅប្រើបានតាម "ចំណង់ចំណូលចិត្ត" (ឬ "ជម្រើស" នៅលើ Windows) នៅលើ hamburger menu (≡) បន្ទាប់មក ជ្រើសរើស 'Customize' និង ទាញចូលរូបតំណាង "S" ទៅដាក់នៅខាងស្តាំដៃរបស់ window។ NoScript អនុញ្ញាតឲ្យអ្នកគ្រប់គ្រង JavaScript(និង scripts ដទៃទៀត) ដែលដំណើរការនៅលើទំព័រវិបនិមួយៗ ឬប្លក់វាទាំងអស់តែម្តង។
អ្នកប្រើប្រាស់ដែលត្រូវការកម្រិតសន្ដិសុខខ្ពស់នៅក្នុងការរុករកអ៉ីនធឺណិត គួរកំណត់កម្មវិធីរុករក Tor កម្រិតសន្ដិសុខ ទៅកាន់ "សុវត្ថិភាពជាង" (ដែលបិទ JavaScript សម្រាប់វែបសាយអត់មាន HTTPS) ឬ "សុវត្ថិភាពបំផុត" (ដែលកំណត់ដូចគ្នាសម្រាប់គ្រប់វែបសាយ)។ ទោះយ៉ាងណា ការបិទ JavaScript នឹងធ្វើឱ្យវែបសាយមួយចំនួនបង្ហាញមិនត្រឹមត្រូវ ដូច្នេះការកំណត់លំនាំដើមនៃកម្មវិធីរុករក Tor គឺអនុញ្ញាតឱ្យគ្រប់វែបសាយទាំងអស់ដំណើរការស្ក្រីបនៅក្នុងទម្រង់ "ស្ដង់ដារ"។
កម្មវិធីបន្ថែមរបស់កម្មវិធីរុករក
កម្មវិធីរុករក Tor គឺពឹងផ្អែកលើ Firefox និងកម្មវិធីបន្ថែមផ្សេងទៀតរបស់កម្មវិធីរុករកដទៃទៀត ឬរូបរាងដែលត្រូវគ្នានឹង Firefox ក៏អាចដំឡើងនៅលើកម្មវិធីរុករក Tor បានដែរ។
ទោះយ៉ាងណា មានតែកម្មវិធីបន្ថែមដែលបានតេស្តជាមួយកម្មវិធីរុករុក Tor ប៉ុណ្ណោះត្រូវបានដាក់បញ្ចូលជាស្រេច។ ការដំឡើងកម្មវិធីបន្ថែមសម្រាប់កម្មវិធីរុករកផ្សេងទៀត អាចនឹងធ្វើឱ្យខូចមុខងារខ្លះនៅក្នុងកម្មវិធីរុករក Tor ឬបង្កបញ្ហាធ្ងន់ធ្ងរដែលប៉ះពាល់ដល់ឯកជនភាព និងសន្ដិសុខរបស់អ្នក។ យើងពិតជាមិនលើកទឹកចិត្តឱ្យដំឡើងកម្មវិធីបន្ថែមផ្សេងទេ ហើយគម្រោង Tor នឹងមិនផ្ដល់ការគាំទ្រសម្រាប់ការកំណត់ទាំងនោះឡើយ។