នៅពេលដែលអ្នកចូលទៅប្រើប្រាស់វេបសាយ វាមិនមែនមានតែអ្នកគ្រប់គ្រងវេបសាយម្នាក់នោះទេដែលអាចកត់ត្រារាល់ព័ត៌មានដែលអ្នកបានចូលមើល។ វេបសាយភាគច្រើនប្រើប្រាស់សេវាកម្មបន្ថែម ដែលរួមបញ្ចូលក្នុងបណ្តាញសង្គមលើប៊ូតុង "Like" សម្រាប់វិភាគ តាមដាន និងផ្សព្វផ្សាយពាណិជ្ជកម្មជាដើម ដែលតភ្ជាប់ទៅលើគ្រប់សកម្មភាពដែលប្រើប្រាស់ទៅលើគ្រប់វេបសាយទាំងអស់។

ប្រើប្រាស់បណ្ដាញ Tor ដើម្បីបញ្ឈប់អ្នកតាមដាន ពីការលាតត្រដាងទីតាំង និងអាស័យអុីនធឺណេតរបស់អ្នក។ ប៉ុន្តែទោះបីជាមិនមានព័ត៌មានទាំងអស់នេះក្ តីពួកគេប្រហែលជាចងក្រងសកម្មភាពផ្សេងៗរបស់អ្នក។​ ហេតុនេះហើយទើបកម្មវិធីរុករក Tor បានដាក់បញ្ចូលនូវមុខងារមួយចំនួនដើម្បីជួយអ្នកក្នុងការគ្រប់គ្រងនូវព័ត៌មានដែលអាចផ្សាភ្ជាប់ជាមួយនឹងអត្តសញ្ញាណរបស់អ្នក។

THE URL BAR

កម្មវិធី Tor ប្រមូលផ្តុំនូវបទពិសោធន៍នៃការប្រើប្រាស់អុីនធឺណេតរបស់អ្នកអំពីទំនាក់ទំនងនៃការប្រើប្រាស់របារ URL។ ទោះបីជាអ្នកកំពុងប្រើប្រាស់វេបសាយពីរផ្សេងគ្នាដែលប្រើប្រាស់សេវាកម្មតាមដានបន្ថែមក៏ដោយ កម្មវិធីរុករក Tor នឹងចាប់យកហើយរក្សាទុកនៅលើបណ្តាញ Tor ជំនួស ដូច្នេះអ្នកតាមដាននឹងមិនអាចមើលឃើញពីប្រភពដើមនៃការតភ្ជាប់របស់អ្នកនោះឡើយ។​

ម៉្យាងទៀត គ្រប់បណ្តាញតភ្ជាប់ទៅកាន់អាស័យដ្ឋានវេបសាយតែមួយនឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធបណ្តាញ Tor មានន័យថាអ្នកអាចចូលទៅប្រើប្រាស់ទំព័រផ្សេងៗគ្នានៃគេហទំព័រតែមួយដោយមិនមានបាត់បង់នូវមុខងារណាមួយរបស់ប្រព័ន្ធឡើយ។

ការបង្ហាញដ្យាក្រាមសៀគ្វីនៅក្រោមម៉ឺនុយនៃព័ត៌មានគេហទំព័រ

អ្នកអាចឃើញដ្យាក្រាមរបស់ប្រព័ន្ធបណ្តាញ ដែលកម្មវិធី Tor កំពុងប្រើប្រាស់ផ្ទាំងដែលអ្នកកំពុងប្រើប្រាស់នៅក្នុងបញ្ជីព័ត៌មានរបស់វេបសាយ និងនៅលើរបារ URL។​

In the circuit, the Guard or entry node is the first node and it's automatically and randomly selected by Tor. But it is different from the other nodes in the circuit. In order to avoid profiling attacks, the Guard node changes only after 2-3 months, unlike the other nodes, which change with every new domain. For more information about Guards, consult the FAQ and Support Portal.

ការចូលប្រើនៅក្នុងបណ្តាញ Tor

ទោះបីជាកម្មវិធី Tor ត្រូវបានរចនាឡើងដើម្បីបិទបាំងអត្តសញ្ញាណអ្នកប្រើប្រាស់នៅលើអុីនធឺណេតក៏ដោយ វាប្រហែលជាល្អក្នុងការប្រើប្រាស់កម្មវិធី Tor ជាមួយគេហទំព័រដែលត្រូវការឈ្មោះអ្នកប្រើប្រាស់ ពាក្យសម្ងាត់ ឬ ព័ត៌មានអំពីអត្តសញ្ញាណផ្សេងៗទៀត។​

ប្រសិនបើអ្នកចូលទៅប្រើប្រាស់វេបសាយធម្មតាវានឹងបង្ហាញពីអាស័យដ្ឋាន និងទីតាំងប្រើប្រាស់អុីនធឺណេតរបស់អ្នកនៅក្នុងដំណើរការ ដូចគ្នានៅនឹងការចូលប្រើប្រាស់អុីម៉ែលនៅពេលដែលអ្នកផ្ញើរចេញអញ្ចឹងដែរ។ ការចូលទៅប្រើប្រាស់បណ្តាញសង្គម ឬ គណនី​អុីម៉ែលតាមរយៈកម្មវិធី Tor អាចអនុញ្ញាតអោយអ្នកកំណត់ព័ត៌មានណាដែលអ្នកចង់បង្ហាញទៅកាន់វេបសាយទាំងអស់នោះ។ ការចូលប្រើប្រាស់គណនីផ្សេងៗដោយប្រើប្រាស់កម្មវិធី Tor គឺមានអត្ថប្រយោជន៍ប្រសិនបើវេបសាយដែលអ្នកកំពុងប្រើប្រាស់បានបិទនៅលើប្រព័ន្ធបណ្តាញរបស់អ្នក។​

នៅពេលដែលអ្នកចូលទៅប្រើប្រាស់វេបសាយតាមរយៈកម្មវិធី Tor គឺមានចំនុចខ្លះដែលអ្នកគួរចង់ចាំ៖

  • សូមពិនិត្យមើល តំណភ្ជាប់សុវត្តិភាព សម្រាប់ព័ត៌មានពីការប្រើប្រាស់ ពីរបៀបរក្សាសុវត្តិភាពពេលចូលប្រើ
  • កម្មវិធី Tor ជានិច្ចកាលធ្វើអោយការតភ្ជាប់របស់អ្នកមើលទៅហាក់ដូចជាចេញមកពីប្រទេសផ្សេងនៅក្នុងពិភពលោកនេះ។ វេបសាយមួយចំនួន ដូចជាធនាគារ ឬអ្នកផ្តល់សេវាកម្មអុីម៉ែលប្រហែលជាកំណត់សម្គាល់ថាគណនីរបស់អ្នកត្រូវបានគេលួច ឬលួចចម្លង ឬត្រូវបិទមិនអោយចូលប្រើប្រាស់។ វិធីតែមួយគត់ដើម្បីដោះបញ្ហានេះ គឺធ្វើតាមសេចក្តីណែនាំរបស់វេបសាយពីរបៀបស្ថារគណនីរបស់អ្នកមកវិញ ឬទំនាកទំនងទៅកាន់អ្នកគ្រប់គ្រងហើយពន្យល់ពីស្ថានភាពទាំងអស់នេះ។​

ការផ្លាស់ប្តូរអត្តសញ្ញាណ និងច្រកនានា

អត្តសញ្ញាណថ្មី និងជម្រើស Tor Circuit ថ្មីនៅក្រោមម៉ឺនុយមេ

មុខងាររបស់កម្មវិធីរុករក Tor "អត្តសញ្ញាណថ្មី" និង "ច្រក Tor​ ថ្មីសម្រាប់វេបសាយ" ។ វាក៏អាចរកឃើញនៅក្នុងផ្ទាំងបញ្ជីធំផងដែរ (≡)។

អត្តសញ្ញាណថ្មី

ជម្រើសមួយនេះ គឺមានសារៈសំខាន់ណាស់ប្រសិនបើអ្នកចង់ទប់ស្កាត់មិនអោយសកម្មភាពនៃការប្រើប្រាស់អុីនធឺណេតរបស់អ្នកផ្សាភ្ជាប់ទៅហ្នឹងការប្រើប្រាស់ពីមុន។ ជ្រើសយកការលុបចោលទិន្នន័យទាំងអស់ដូចជាខូឃី និងប្រវត្តិនៃការប្រើប្រាស់របស់អ្នកនៅពេលដែលអ្នកបិទកម្មវិធី និងច្រក Tor ថ្មីសម្រាប់គ្រប់ការតភ្ជាប់ទាំងអស់។ កម្មវិធី Tor នឹងជូនដំណឹងដល់អ្នកថាគ្រប់សកម្មភាពនិងការទាញយករបស់អ្នកនឹងត្រូវបានបញ្ឈប់ ដូច្នេះសូមប្រុងប្រយ័ត្នចំនុចមុន និងចុចលើ "ផ្តល់អត្តសញ្ញាណថ្មី" ។​

ដើម្បីប្រើប្រាស់ជម្រើសនេះ អ្នកគ្រាន់តែចុចលើ "ផ្តល់អត្តសញ្ញាណថ្មី" នៅក្នុងផ្ទាំងកម្មវិធីរុករក Tor ​។

ច្រក Tor ថ្មីសម្រាប់វេបសាយនេះ

ជម្រើសនេះគឺមានសារៈសំខាន់ប្រសិនបើ បណ្តាញដែលមានស្រាប់ អ្វីដែលអ្នកកំពុងប្រើគឺមិនអាចភ្ជាប់ទៅកាន់គេហទំព័រដែលអ្នកចង់បាន ឬមិនអាចដំណើរការបានដោយប្រក្រតី។ ជ្រើសយកជម្រើសនោះវានឹងដំណើរការផ្ទាំង Windows សាឡើងវិញនៅលើច្រក Tor ។​ ផ្ទាំង Windows ផ្សេងទៀតដែលអ្នកកំពុងបើកវេបសាយតែមួយនឹងដំណើរការនៅលើច្រក​ Tor ថ្មី។ ជម្រើសមួយនេះ គឺមិនបានសម្អាតព័ត៌មានផ្ទាល់ខ្លួន ឬសកម្មភាព ឬធ្វើអោយប៉ះពាល់ដល់ការតភ្ជាប់បណ្តាញដែលអ្នកកំពុងប្រើប្រាស់ទៅវេបសាយទាំងនោះទេ។

អ្នកក៏អាចចូលទៅប្រើប្រាស់ជម្រើសនេះនៅក្នុងជម្រើសច្រកថ្មី នៅខាងក្នុងបញ្ជីព័ត៌មាននៅក្នុងរបារ​ URL